នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. មានរៀបចំកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. អមដោយលោក អ៊ុក សុផា អគ្គលេខាធិការរង និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា, ដោយមានការចូលរួមដោយសហការីនៃនាយកដ្ឋានផែនការថវិកា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើការត្រៀមលក្ខណៈក្នុងការរៀបចំសិក្ខាសាលាថវិកាឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌផ្ទៃក្នុង កសហវ. ក្នុងនោះ អង្គប្រជុំបានពិភាក្សាលើ (១) បទពិសោធន៍នៃការគ្រោងថវិកាកន្លងមក របស់អង្គភាពថវិកា នៃ កសហវ., (២) បច្ចេកទេសណែនាំអនុវត្តដល់អង្គភាពថវិកា លើការគ្រោងថវិកាឆ្នាំ២០២៥ ជាពិសេស ការប្រើប្រាស់ទម្រង់គណនាតម្រូវការចំណាយលម្អិត (Costing), (៣) ការត្រៀមឡូជីស្ទីកសម្រាប់ដំណើរការនៃសិក្ខាសាលាត្រៀមលក្ខណៈរៀបចំថវិកាឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំនៅមុនដំណាច់ត្រីមាសទី១ នេះ។